ម្ចាស់ផ្ទះជប៉ុនកើនមេដាយមាស១៣ហើយ និងកំពុងឈរលំដាប់លេខ១ក្នុងចំណោមប្រទេសទទួលបានមេដាយមាសច្រើនជាងគេត្រឹមព្រឹកថ្ងៃទី២៩ កក្កដានេះ

ចែករំលែក៖

ប្រទេសម្ចាស់ផ្ទះជប៉ុនកំពុងឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៣, ប្រាក់៤គ្រឿង និងសំរិទ្ធិ៥គ្រឿង។

ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺសហរដ្ឋអាមេរិកទទួលបានមេដាយមាស១២គ្រឿង, ប្រាក់១១គ្រឿង និងសំរិទ្ធិ៩គ្រឿង ខណៈដែលសាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់លេខ២ ទទួលបានមេដាយមាស១២គ្រឿងដូចគ្នា, ប្រាក់៦គ្រឿង និងសំរិទ្ធិ៩គ្រឿង។

រីឯរុស្ស៊ី ឈរលេខ៤ដណ្តើមបានមេដាយសរុប២៣គ្រឿង មាស៧, ប្រាក់១១ និងសំរឹទ្ធិ៦ ខណៈលេខ៥ បានទៅលើអូស្រ្តាលី ដណ្តើមបានមដាយសរុប១៧គ្រឿង មាស៧ ប្រាក់១ និងសំរឹទ្ធិ៩, លេខ៦បានទៅលើចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប១៦គ្រឿង មាស៥ ប្រាក់៦ និងសំរឹទ្ធិ៥ និងកូរ៉េខាងត្បូងឈរលេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរឺទ្ធិ៥គ្រឿង។

ដោយឡែកប្រទេសនៅតំបន់អាស៊ានមិនទាន់មាន​អ្វីប្រែប្រួលនៅឡើយទេគឺប្រទេសមកពីតំបន់អាស៊ានចំនួន៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយក្នុងនោះមានប្រទេសថៃដណ្តើមបានមេដាយមាសលើវិញ្ញាសាតេក្វាន់ដូ, ប្រទេសហ្វីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់១គ្រឿង និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធិ១ ។

ការប្រកួតកីឡាអូឡាំពិករដូវក្រៅនៅប្រទេសជប៉ុនឆ្នាំនេះ ហាក់ខុសប្លែកជាព្រឹត្តិការណ៍មុនៗដោយប្រទេសនៅតំបន់អាស៊ីទទួលបានមេដាយច្រើនជាងប្រទេសតំបន់អឺរ៉ុបគិតមកទល់ត្រឹមថ្ងៃទី២៩ កក្កដានេះ ៕ (រូបភាព BBC Sport)ដោយ៖ភារៈ

Tokyo 2020 Olympics – Gymnastics – Artistic – Men’s Individual All-Around – Medal Ceremony – Ariake Gymnastics Centre, Tokyo, Japan – July 28, 2021. Daiki Hashimoto of Japan poses with his gold medal. REUTERS/Mike Blake

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print