មនុស្សស្លាប់និងចូលពេទ្យ រាប់សិបនាក់ ក្រោយការបែកធ្លាយសារធាតុគីមី នៅរដ្ឋតិចសាស អាមេរិក

ចែករំលែក៖

នៅថ្ងៃទី ២៨ខែកក្កដា មន្ត្រីអាមេរិកបានឲ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និងជាង៣០ នាក់ត្រូវបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយបែកធ្លាយសារធាតុគីមី ក្នុងទីក្រុង La Porte ជិតឈូងសមុទ្រម៉ិចស៊ីកូ រដ្ឋតិចសាស។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន តំណាងក្រុមហ៊ុន LyondellBasell Industries បានឲ្យដឹងថា ការបែកធ្លាយសារធាតុគីមី acid acetic។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង១៩និង៣៥នាទី ដោយមានសារធាតុ គីមី acid acetic ៤៥តោនបានបែកធ្លាយចេញទៅខាងក្រៅ។ ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍ខាងលើ គឺមេការនៅរោងចក្រគីមី ជាមួយគ្នានេះក៏មានកម្មករ ៣០ នាក់ពុលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ តំណាងក្រុមហ៊ុនបានឲ្យដឹងថា មកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យបែកធ្លាយសារធាតុគីមីនោះឡើយ។ទីតាំងខាងលើត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីដោះស្រាយស្ថានភាព៕ ដោយ៖សាធី

រូបភាព៖AP

...

យ៉ាងហោចណាស់មនុស្សពីរនាក់បានស្លាប់បន្ទាប់ពីមានការលេចធ្លាយសារធាតុគីមីនៅឯរោងចក្រ LyondellBasell ក្នុងទីក្រុង La Porte ។ រូបភាព៖ edition.cnn.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print