នាវាដឹកទំនិញEver Given បានចូលចត់នៅកំពង់ផែ Rotterdam ប្រទេសហុល្លង់នាព្រឹកថ្ងៃទី២៩ខែកក្កដា ក្រោយរយៈពេលជាង៤ខែជាប់គាំងនៅព្រែកជីក Suez ប្រទេសអេហ្ស៊ីប ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ សកម្មភាពដឹកទំនិញតាមព្រែកជីកមម៉ាញឹកបំផុតលើពិភពលោក។
សារព័ត៌មាន AFP បានផ្សាយថា នាវាដឹកទំនិញមានប្រវែង ៤០០ម៉ែត្រ បានចូលដល់កំពង់ផែ Rotterdam នៅវេលាម៉ោង១០ព្រឹក ។ តំណាងកំពង់ផែបានបញ្ជាក់ថា «ពិតជាធូស្រាលបន្តិចពេលនាវាដឹកទំនិញបានចូលដល់គោលដៅ ហើយនេះជាពេលវេលាដ៏អស្ចារ្យ។ ទីបំផុតយើងក៏បានដាក់កុងតឺន័រចុះ ហើយសង្ឃឹមថានាវានឹងវិលត្រឡប់ទៅដំណើរការដូចដើមវិញ»។
អគ្គនាយកគ្រប់គ្រងកំពងផែ Rotterdam លោក Hans Nagtegaal បានបញ្ជាក់ទៀតថា នាវា Ever Given នឹងចតនៅកំពង់ផែនេះរហូតដល់ថ្ងៃទី ២ខែសីហា ក្រោយមកនឹងបន្តដំណើរទៅកាន់ កំពង់ផែ Felixstowe ប្រទេសអង់គ្លេស មុនពេលទៅកាន់កំពង់ផែ Dunkirk របស់បារាំង ដើម្បីត្រួតពិនិត្យបច្ចេកទេស ពីស្ថានភាពនាវា។
កាលពីថ្ងៃទី ២៣ខែមីនា នាវា Ever Given ជានាវាដឹកកុងតឺន័រធំបំផុតលើពិភពលោក បានជាប់គឿងទទឹងព្រែកជីក Suez ប្រទេសអេហ្ស៊ីបរហូតដល់ថ្ងៃទី២៩ខែមីនា ទើបអាចអូសមកបណ្តោយព្រែកវិញបើកផ្លូវឲ្យនាវាដឹកទំនិញនានាឆ្លងកាត់។ ម្ចាស់នាវាដឹកទំនិញខាងលើ បានបង់ប្រាក់សងពីការខូចខាត ចំនួន៥៥០លានដុល្លារ៕ ដោយ៖សាធី
នាវា Ever Given ចាកចេញពីប្រឡាយ Suez ប្រទេសអេហ្ស៊ីបនាថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២១ ។ រូបថត៖ AFP/TTXVN