អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យចូលរួមអនុវត្តបម្រាម គោចររបស់រាជ រដ្ឋាភិបាល ចាប់ពីថ្ងៃទី៣០ កក្កដា ដល់១២ សីហា២០២១ម៉ោង៩ៈ០០ដល់ ៣ៈ០០

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញបានណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឲ្យចូលរួមអនុវត្តនៅបំរាមគោចរនេះឲ្យបានគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក៏មិនខុសពីខណ្ឌដទៃដែរ នៅរាត្រីថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២១ នេះក្រោមការបញ្ជាផ្ទាល់ពីលោក ហែមដារិទ្ធ អភិបាលខណ្ឌសែនជ័យ ហើយក៏ជាប្រធានបញ្ជាការ ឯកភាពខណ្ឌ បានចាត់ ចែងកម្លាំងជាពីរក្រុមដឹកនាំដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង ៩ៈ00 រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤ថ្ងៃ។
លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម ០១ ចុះទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅពោចិនតុងនឹងផ្លូវសហព័ន្ធរុស្ស៊ីបានប្រាប់ឲ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំសព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។ ហើយចាប់ពីយប់ថ្ងៃទី ៣០ ខែកក្កដា ២០២១
នេះតទៅអាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើយ៉ាងណាឲ្យការអនុវត្តបម្រាមគោចរនេះមានប្រសិទ្ធភាពខ្ពស់ រួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩បំលែងថ្មីដែលហៅថា (ដែលតា) ដែលបានឆ្លងចូលមកក្នុងសហគមន៍របស់យើងតាមរយៈពលករចំណាកស្រុកមកពីប្រទេសជិតខាងនាពេលនេះ។
សូមបញ្ជាក់ថា ការអនុវត្តនូវបម្រាម គោចរនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបានបង្ហាញពីការរកឃើញជំងឺកូវីដ19 បំឡែងថ្មី បានចូលមកដល់ក្នុងសហគមន៍របស់យើង តាមរយៈបងប្អូនពលករចំណាកស្រុក ដែលវិលចូលមកស្រុកវិញពីប្រទេសជិតខាង ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print