ប្រធានាធិបតីប៉េរូតែងតាំងនាយករដ្ឋមន្ត្រីថ្មី

ចែករំលែក៖

ប្រធានាធិបតីប៉េរូ លោក Pedro Castillo បានតែងតាំងលោក Guido Bellido ជាបុគ្គលមកពីគណបក្ស ប៉េរូសេរី ធ្វើជានាយករដ្ឋមន្ត្រីថ្មី។ លោក Guido Bellido អាយុ៤១ឆ្នាំ ជាវិស្វករអគ្គិសនី ដោយមិនសូវមានបទពិសោធន៍នៅក្នុងឆាកនយោបាយនោះឡើយ។ លោក Bellido ជាបុគ្គលសំខាន់ក្នុងការចូលរួមបង្កើតគណបក្សនយោបាយ Peru Libre ។ លោកធ្លាប់បានកាន់តំណែងជាអគ្គលេខាធិការបក្ស Peru Libre ហើយលោកក៏ជា សមាជិក១រូបក្នុងចំណោម៣៧រូប ដែលបានជាប់ឆ្នោតជាតំណាងរាស្ត្រនៅក្នុងប្រទេសនេះកាលពីថ្ងៃទី ១១ខែវិច្ឆិកា ។ តាមច្បាប់ប៉េរូ តំណាងរាស្ត្រជាប់ឆ្នោតក្នុងសភាអាចនឹងចូលរួមកាន់តំណែងនៅក្នុងរដ្ឋាភិបាលបាន ។ នៅក្នុងសុន្ទរកថា ពេលស្បថចូលកាន់តំណែង នាយករដ្ឋមន្ត្រី Bellido បានសន្យាថាលោកតំណាងឲ្យផលប្រយោជន៍របស់ពលរដ្ឋទាំងអស់ក្នុងប្រទេសប៉េរូ និងបង្កើនសកម្មភាពក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយ។ នេះជាតំណែងជាន់ខ្ពស់ដំបូងដែលលោក Castillo បានតែងតាំងមន្ត្រីជាន់ខ្ពស់ក្រោយលោកឡើងកាន់តំណែងជាប្រធានាធិបតីប៉េរូ។ ចំណែករដ្ឋមន្ត្រី១៨ រូបទៀតនិឹងប្រកាសក្នុងពេលខាងមុខ ។ ប្រធានាធិបតី Castillo បានស្បថចូលកាន់តំណែងនៅថ្ងៃទី ២៨ខែកក្កដា ដោយបានសន្យាថានឹងបញ្ចប់អំពើពុករលួយ ហើយបង្កើតរដ្ឋធម្មនុញ្ញថ្មី កែទម្រង់រដ្ឋាភិបាល នាំមកជីវភាពរស់នៅកាន់តែល្អប្រសើរដល់ពលរដ្ឋប៉េរូ ៕ដោយ៖ធីរីណា

...

រូបថត៖andina.pe

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print