ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តទៅ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏អំពាវនាវដល់ប្រជាពលរដ្ឋ និង ម្ចាស់តូបលក់ដូរទាំង
អស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វផ្សាយ និង អនុវត្តតាមវិធានការពាររបស់ក្រសួងសុខាភិបាលគឺ “៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងខាងលើ ៕
...
ដោយ៖ ចន្ថា