ខេត្តបន្ទាយមានជ័យ÷ សមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួនជនជាតិថៃ ៧ នាក់ ក្នុងនោះមានស្រី៦នាក់ ដែលបានឆ្លងដែន ដោយខុសច្បាប់ ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា នៅចំណុចផ្លូវ ឧកញ៉ា សំ ផាន់ណារិទ្ធិ កាលពីព្រលប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ប្រភេទថ្មី។
ប្រភពពីមន្រី្តនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ននៅរសៀលថ្ងៃទី៣០ខែកក្កដានេះ កម្លាំងចម្រុះ មាននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ នគរបាលការពារព្រំដែន វរៈសេនាតូចលេខ៩១១ កំពុងដើរល្បាតតាមព្រំដែនត្រង់ចំណុចខាងលើ ក៏បានជួបជនជាតិថៃ ៧ នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់មកកម្ពុជា។ ពេលឃើញដូច្នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល មេរោគបម្លែងថ្មី (ដែលតា) នៃជំងឺកូវីដ ១៩ កកម្លាំងចម្រុបានឃាត់ខ្លួនជនជាតិថៃទាំងនេះ ហើយត្រូវបានក្រុមគ្រូពេទ្យជួរមុខ យកសំណាក ទៅវិភាគ ដើម្បីរកមេរោគបំប្លែងថ្មី (ដែលតា) នៅមន្ទីរពិសោធន៍ខេត្តផង និងនៅភ្នំពេញផង។
បច្ចុប្បន្ន សមត្ថកិច្ច បានយកពួកគេ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌល ស្រុកស្វាយចេកឲ្យបានគ្រប់ ចំនួន ២១ ថ្ងៃសិន ទើទើបបញ្ជនពួកគេទៅឲ្យមន្ត្រីជំនាញចាត់ការតាមនីតិវិធីទៀត ដែលក្នុងនោះ អាចបញ្ជូនត្រឡប់ ទៅប្រទេសថៃវិញ ដូចដែលភាគីថៃ បានអនុវត្តលើពលរដ្ឋកម្ពុជាយ៉ាងដូច្នេះដែរ ៕