ភ្នំពេញ÷ថ្ងៃនេះព្រះរាជាណាចក្រកម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩ ដល់កុមារនិងយុវវ័យ ដែលមានអាយុពី១២ ដល់១៧ឆ្នាំ។ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទំាងអស់ដែលមានបុត្រធីតា គ្រប់អាយុទទួលវ៉ាក់សំាង នាំកូនចៅទៅទទួលថ្នាំបង្ការជំងឺដ៏សាហាវកូវីដ-១៩ ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។
វ៉ាក់សំាងជាមធ្យោបាយមួយដែលធ្វើឱ្យប្រទេសយើង ក៏ដូចជាពិភពលោកទំាងមូលអាចគ្រប់គ្រងជំងឺកូវីដ១៩ បាននៅក្នុងខាងមុខ និងដើម្បីយើងបានវិលទៅភាពជាប្រក្រតីនៅក្នុងការបន្តដំណើរកសាង អភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ជាពិសេសបុត្រធីតារបស់យើងបានវិលទៅសិក្សានៅតាមសាលារៀនជាធម្មតាបាន។
ការផ្តល់វ់ាក់សំាងដល់ក្មួយនិងចៅៗ ដែលមានអាយុពី១២ ដល់១៧ឆ្នាំ ជាជំហ៊ានថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលបានខិតខំប្រមូលគ្រប់មធ្យោបាយ និងធនធានក្នុងការស្វែងរកវ៉ាក់សំាងមកចាក់ជូនពលរដ្ឋយើងដោយគិតថ្លៃ។ ផែនការចាក់វ់ាក់សំាងជូនពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ឱ្យបាន១០លាននាក់ក្នុងចំណោមពលរដ្ឋទំាងអស់នោះ ឃើញថាជិតបញ្ចប់ទៅដោយជោគជ័យហើយ។ ចំណែកការទទួលបានវ៉ាក់សំាងពីប្រទេសជាមិត្ត និងដៃគូរអភិវឌ្ឍន៍វិញ យើងទទួលបានជាហូហែរធ្វើឱ្យកម្ពុជាយើងមិនខ្វះវ៉ាក់សំាងជាក់ជូនពលរដ្ឋទំាងចាស់ទំាងក្មេងនោះឡើយ។
ឆ្លៀតឱកាសនេះខ្ញុំសូមសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៅក្នុងការកៀរគរស្វែងរកវ៉ាក់សំាងមកចាក់ជូនពលរដ្ឋ និងបានចាត់វិធានការបន្តបន្ទាប់ដើម្បីធានាការពារអាយុជីវិតពលរដ្ឋ និងគ្រប់គ្រងស្ថានការណ៍សង្គម សេដ្ឋកិច្ចបានយ៉ាងល្អ មានប្រសិទ្ធភាព នៅក្នុងគ្រាដ៏លំបាកប្រឈមនិងសត្រូវគ្មានរូបរាងនេះ។
ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្តរបស់កម្ពុជាទំាងអស់ រួមនិងដៃគូអភិវឌ្ឍន៍ទំាងឡាយដែលបានចូលរួមយ៉ាងសកម្មជាមួយកម្ពុជា ក្នុងការបរិច្ចាគវ៉ាក់សំាង សម្ភារៈនានាដល់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដនេះ។
សូមជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ “៣កុំ ៣ការពារ” ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសឆ្ងាយពីជំងឺដ៏សាហាវនេះ និងចូលរួមអនុវត្តវិធានការរដ្ឋបាល និងសុខាភិបាលឱ្យបានហ្មត់ចត់។
យើងនឹងទទួលបានសេចក្តីសុខពេញលេញវិញ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ទំាងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ៖ សូរិយា