U23ជប៉ុនមានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះណូវែលហ្សេឡង់ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី

ចែករំលែក៖

ក្រុមជម្រើសជាតិ U23 ជប៉ុនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ ក្រោយពីក្រុមម្ចាស់ផ្ទះមួយនេះបានយកឈ្នះក្រុមណូវែលហ្សេឡង់ក្នុងលទ្ធផលទាល់បាល់កាត់សេចក្តី១១ម៉ែត្រ។ នេះបើយោងតាមលទ្ធផលរបស់ Olympics.com ដែលបានផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១ សីហានេះ។

ការប្រកួតរវាងក្រុមម្ចាស់ផ្ទះជប៉ុន U23 នឹងក្រុមណូវែលហ្សេឡង់ U23 ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីយប់មិញនេះ ក្រុមជប៉ុនបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមណូវែលហ្សេងឡង់ ព្រោះជាក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបាន និងមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីនោះទេរហូតដល់ចប់ការប្រកួតលទ្ធផល០ទល់០។ ពេលនោះអាជ្ញាកណ្តាលឲ្យបានបន្ថែមម៉ោង១៥នាទីពីរដង នៅតែមិនអាចមានគ្រាប់បាល់បញ្ចូលទីគូប្រកួតនេះដដែល។

ចប់ការប្រកួតក្នុងម៉ោងបន្ថែម ក្រោយពីមានក្រុមណាស៊ុតបញ្ចូលទី អាជ្ញាកណ្តាលក៏សម្រេចផ្តល់បាល់កាត់សេចក្តីប៉េណាល់ទី ហើយទីបំផុតក្រុមម្ចាស់ផ្ទះធ្វើបានល្អដោយបានស៊ុតចូល៤គ្រាប់ក្នុងចំណោម៥គ្រាប់ ខណៈដែលក្រុមណូវែលហ្សេឡង់៥គ្រាប់ស៊ុតចូលតែ២គ្រាប់បណ្ណោះ។

ចប់ការប្រកួតក្រុមម្ចាស់ផ្ទះជប៉ុនមានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងលទ្ធផលបាល់កាត់សេចក្តី៤ទល់២។ ក្រុមជប៉ុននឹងត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយត្រូជួបក្រុមអេស្ប៉ាញ U23 បន្តទៀតដើម្បីប្រជែងយកកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែសីហាខាងមុខនេះ ដោយក្រុមជម្រើសជាតិ U23 ម៉ិចស៊ីកូត្រូវប៉ះក្រុមជម្រើសជាតិប្រេស៊ីលU23វេលាម៉ោង៣រសៀល ខណៈដែលក្រុមម្ចាស់ផ្ទះជប៉ុនU23ត្រូវប៉ះក្រុមជម្រើសជាតិអេស្ប៉ាញU23វេលាម៉ោង៦ល្ងាចថ្ងៃដដែល ៕ (រូបភាព ៖ Olympics.com)ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print