ភ្នំពេញ, នៅយប់ថ្ងៃទី០១ ឈានដល់រំលងអាធ្រាត្រថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះត្រួតពិនិត្យដោយផ្ទាល់គ្រប់គោលដៅ ដែលកងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែអនុវត្តបម្រាមគោចរចាប់ពីម៉ោង ០៩:០០នាទីយប់ ដល់ម៉ោង ០៣:០០នាទីទៀបភ្លឺ ដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាការពិនិត្យមេីលការងារជាក់ស្តែងនៅតាមគោលដៅនីមួយៗ ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា, ការលះបង់គ្រប់យ៉ាងទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត បំពេញភារកិច្ចទាំងពេលយប់និងពេលថ្ងៃ គឺដេីម្បីសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ !!!
កម្លាំងត្រៀមចេញល្បាត និងអនុវត្តបម្រាមគោចរនៅយប់រៀងរាល់ថ្ងៃ តាមតួនាទី ភារកិច្ច ដោយមិនគិតនឿយហត់ សូមចិត្តបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ ស្តីពីការអនុវត្តបម្រាមគោចរចាប់ពីយប់ថ្ងៃទី២៩ កក្កដា រហូតដល់ថ្ងៃទី១២ សីហា ២០២១ ចាប់ពីម៉ោង ០៩:០០នាទយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ និងសូមអនុវត្តវិធានការ ៣ការពារ ៣កុំ !!! ៕
ដោយ, សិលា