ខេត្តកំពង់ឆ្នាំង៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៦នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង គ្រួសារជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយ ចំនួន ១,៣២៥គ្រួសារ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅក្នុង ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
អ្នកទទួលផលទាំង ១,៣២៥គ្រួសារ អញ្ជើញមកពីក្រុងកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច នៃខេត្តកំពង់ឆ្នាំង។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ និងក្រម៉ា១។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ គឺទទួលបានពីសប្បុរសនានាក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ដែលក្នុងនោះ អង្ករ ជាអំណោយរបស់ ឧកញ៉ា ឌី ប៉ូ៕ សុខ ខេមរា