ខ្សែបម្រើក្រុមកាំភ្លើងធំ Thomas Partey នឹងធ្វើការស្កេនរបួសកជើង អាចខកខានបង្ហាញខ្លួននៅដើមរដូវកាលថ្មីនេះ

ចែករំលែក៖

ខ្សែបម្រើ Thomas Partey របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវការការស្កេនរបួសកជើងដែលគាត់បានរងរបួសអំឡុងការប្រកួតចាញ់ក្រុមតោខៀវ Chelsea ២-១ កាលពីថ្ងៃអាទិត្យ ក្នុងជំនួបមិត្តភាពអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២ សីហានេះ។

Partey មានវ័យ២៨ឆ្នាំបានអវត្តមានក្នុងតង់ទី១បន្ទាប់ពីការប្រកួតដោយបាប៉ះទង្គិចគ្នាជាមួយខ្សែបម្រើ Ruben Loftus-Cheek របស់ក្រុមតោខៀវ។

អ្នកចាត់ការទូទៅលោក Mikel Arteta បាននិយាយថា “នៅពេលនេះមើលទៅមិនល្អទេ ព្រោះគាត់មានការឈឺចាប់ហើយគាត់មិនអាចបន្តទៀតដែលសម្រាប់ Thomas Partey គឺពិតជាមិនធម្មតា” ។

ក្រុម Arsenal នឹងធ្វើដំណើរទៅកាន់ទឹកដី Brentford ក្នុងការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ពួកគេនៅថ្ងៃទី១៣ ខែសីហាខាងមុខនេះ ហើយលោក Arteta បានច្រានចោលការលក់ខ្សែបម្រើ Granit Xhaka មុនពេលទីផ្សារដោះដូរកីឡាករបិទនៅចុងខែនេះ។

កីឡាករសញ្ជាតិស្វីសរូបនេះដែលរកបានគ្រាប់បាល់តាមស្មើក្រុមតោខៀវ Chelsea ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់គាត់មុនបើករដូវកាលនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅក្លិប Roma ។

លោក Arteta បាននិយាយថា “Granit នឹងនៅជាមួយយើង។ គាត់គឺជាកីឡាករម្នាក់ដែលយើងវាយតម្លៃនិងផ្តល់តម្លៃយ៉ាងខ្លាំង គាត់គឺជាសមាជិកសំខាន់នៃក្រុមរបស់យើង។ គាត់ចង់លេងនៅថ្ងៃនេះហើយខ្ញុំគិតថាវាជាការប្តេជ្ញាចិត្តច្បាស់លាស់ពីខាងគាត់ថាគាត់ចង់នៅទីនេះ” ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print