លោកស្រីពេជ្រ ចន្ទ័មុន្នី មកផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្ដេចប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ដែលទើបនិងមកពីយកសំណាកតាមគោលដៅ ទាំងយប់ !

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី០២​ ខែសីហា ឆ្នាំ២០២១ លោកស្រីពេជ្រ ចន្ទ័មុន្នី មកផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រូពេទ្យសម្ដេចប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ដែលទើបនិងមកពីយកសំណាកតាមគោលដៅ។ នេះបើយោងតាមការបញ្ជាក់អោយដឹង ពី TYDAក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩។

សូមបញ្ជាក់ថា, រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចំណុះឱ្យ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានសមាសភាព ដូចតទៅ៖

លោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យ ជាប្រធាន និងមានអនុប្រធាន៤រូប , សមាជិក ៩រូប។ 

ថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ច្រកចូលផ្លូវមួយចំនួនក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ១៤ ថ្ងៃ  ក្រោយពីរកឃើញវិជ្ជមាន ៥ ករណី កាលពីយប់ថ្ងៃទី ១ ​សីហា ​ពាក់ព័ន្ធជាមួយអ្នកឆ្លង វីរុសបំប្លែងថ្មី Delta ៥ករណី ។ និងសម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ ៩៣ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលសង្ស័យពាក់ព័ន្ធមេរោគបំប្លែងថ្មី Delta។

ដោយឡែកនៅយប់នេះផងដែរ, តាមដំណឹងបឋមបានបញ្ជាក់ថា, មានករណីឆ្លងជំងឺវីរុសកូវីដ-១៩ ប្រភេទដែលតា(Delta) ចំនួនពីរគ្រួសារ, មួយគ្រួសារស្ថិតនៅក្នុងភូមិជ្រៃកោង, ហ្នឹងមួយគ្រួសារទៀតស្ថិតនៅក្នុងភូមិតាងួន ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នអាជ្ញាធរនិងមន្ត្រីជំនាញសុខាភិបាលកំពុងចុះទៅពិនិត្យ៕

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print