ពិធីប្រកាសបញ្ចប់អាណត្តិប្រធានសមាគមនិស្សិតអាណត្តិទី៦ និងតែងតាំងកញ្ញា តូច ពិសី ជាប្រធានសមាគមនិស្សិតអាណត្តិទី៧ ឆ្នាំ២០២១-២០២២

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ៖ បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានបញ្ជាក់ថា សមាសភាពគណៈកម្មាការនិស្សិតថ្មីមានសមាសភាពដូចខាងក្រោម:

១. កញ្ញា តូច ពិសី ជាប្រធាន

២. លោក សួស វាសនា អនុប្រធាន 

៣. លោក ឈុន គានថៃ អនុប្រធាន 

និងសមាសភាពអនុគណៈកម្មាការចំនួន២០រូប ចែកជា៤ ផ្នែកគឺ (១) ផ្នែកទំនាក់ទំនងសាធារណៈ និងរដ្ឋបាល 

(២) ផ្នែកវប្បធម៌ និងកីឡា ( ៣) ផ្នែកសិក្សា និងស្រាវជ្រាវ និង (៤) ផ្នែកផ្សព្វផ្សាយ។ 

ដើម្បីជាចំណងដៃសម្រាប់សមាគមនិស្សិតអាណត្តិទី ៧ ថ្មី ស្ថានទូតកម្ពុជា និងសមាគម Happy Dream Association បានចុះអនុស្សរណៈយោគយល់គ្នា MOU ដើម្បីជួយដល់សមាគមនិស្សិតខ្មែរនៅកូរ៉េ ហើយក្នុងនោះ Happy Dream នឹងជួយឧបត្ថម្ភការជួលទីស្នាក់ការរបស់សមាគមនិស្សិតខ្មែរប្រចាំខែ នៅក្នុងទីក្រុងសេអ៊ូល ក្នុងតម្លៃ 500 ដុល្លារក្នុងមួយខែ សម្រាប់រយៈពេលមួយឆ្នាំ ដោយគិតចាប់ពីខែសីហា ២០២១- សីហា ២០២២ ព្រមទាំងបានផ្តល់ម៉ាសចំនួន២ពាន់សន្លឹកដល់សមាគមនិស្សិតសម្រាប់បែងចែកសមាជិកអនុគណៈកម្មាការចុះជួបសួរសុខទុក្ខនិស្សិតតាមសកលវិទ្យាល័យ។

លោកឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានលើកឡើងថា, ខ្ញុំពិតមានការរំភើបណាស់ជាមួយនឹងពាក្យពេជន៍ដែលនិស្សិតបណ្ឌិត ឆៃ ប៉េងស៊្រន់ អតីតប្រធានសមាគមន៏និស្សិតជំនាន់ទី៥ ដែលបានសរសេរនៅក្នុងក្របសៀវភៅនិក្ខេបបទរបស់គាត់ឲ្យខ្ញុំ។

លោកបន្តថា បន្ថែមពីនោះ ខ្ញុំក៏បានទទួលនូវតលប័ត្រសរសើរពីសំណាក់សមាគមនិស្សិត និងវត្ថុអនុស្សាវរីយ៍ពីក្រុមនិស្សិតទទួលអាហារូបករណ៍ពីអង្គការ KOICA  …វាពិតជាប្រយោគដែលផ្ដល់សច្ចភាព ជាមួយនឹងការលើកទឹកចិត្តដ៏ថ្កៃថ្លា ជាថាមពលមិនចេះរីងស្ងួតដើម្បីបន្តបំរើផលប្រយោជន៍ជាតិនិងប្រជាជនយើងតទៅមុខទៀត៕ ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print