ភ្នំពេញ៖ នៅយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលខណ្ឌ បានបន្តដឹកនាំកំលាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរចំនួន០២គោលដៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន។
លោកអភិបាលខណ្ឌបានអោយដឹងថាគោលដៅទី១-គឺគោលដៅផ្លូវ១៩៨៦ មុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់ភ្នំពេញថ្មី។ និងទី២-គោលដៅផ្លូវ៥៩៨ មុខវិហ៊ាយេស៊ូ សង្កាត់ទឹកថ្លា ក្នុងនោះដែកំលាំងចំរុះរបស់គណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការល្បាតក្នុងភូមិសាស្ត្រសង្កាត់ទាំង៦ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕
...
ដោយ៖ ចន្ទ លីហ្សា