ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង តាមគោលដៅកំពុងអនុវត្តវិធានការបម្រាមគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ។ ដោយគិតចាប់ពីវេលាម៉ោង២១និង០០នាទីដល់ម៉ោង០៣និង០០នាទីទៀបភ្លឺ តាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញ បានសម្រេចដាក់ចេញបម្រាមគោរចរ រយ:ពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩។
ការដាក់គោលដៅត្រួតពិនិត្យនេះមានចំនួន០២គោលដៅគឺ៖ ទី១-គោលដៅផ្លូ១០១៩ មុខទីតាំវបណ្តុះកូនឈើ ស្ថិតក្នុងសង្កាត់គោកឃ្លាង និងសង្កាត់ភ្នំពេញថ្មី។ ទី២-គោលដៅផ្លូវ៥៩៨ មុខវិហ៊ាយេស៊ូ ស្ថិតក្នុងសង្កាត់ទឹកថ្លា៕
...
ដោយ៖ ចន្ទ លីហ្សា