អង្គការសុខភាពពិភពលោក អំពាវនាវឱ្យផ្អាកការចាក់វ៉ាក់សាំងបំពេញបន្ថែមដូសទី៣

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់បណ្តាប្រទេសឱ្យផ្អាកការចាក់វ៉ាក់សាំងដូសទីបីរហូតដល់ខែកញ្ញា ដោយសារតែ បណ្តាប្រទេសក្រីក្រមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយផង ចំណែកប្រទេសអ្នកមានបានចាក់ដូសទី៣ទៅហើយ។ តាមរបាយការណ៍របស់ WHO វ៉ាក់សាំងដែលប្រទេសអ្នកមានគ្រោងប្រើប្រាស់សម្រាប់ចាក់ដូសទីបី មានដល់ទៅ៤៤០លានដូស។ ជាមួយគ្នានេះ ពលរដ្ឋនៅលើពិភពលោក រហូតដល់ទៅ ៣,៥ពាន់លាននាក់មិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយនៅឡើយទេ។ អុីស្រាអែលជាប្រទេសបានចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋ បាន៦២%ហើយ ក្នុងដូសទីពីរ នៅពេលនេះក៏បានចាប់ផ្តើមចាក់ ដូសទី៣នៅថ្ងៃទី១ខែសីហា ដើម្បីបំពេញបន្ថែមក្នុងការទប់ស្កាត់កូវិដ -១៩ឱ្យបានល្អបំផុត ។ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett បានកំណត់គោលដៅចាក់ដូសទីបីដល់ពលរដ្ឋឱ្យបានរួចរាល់នៅចុងខែសីហានេះ។ អង្គការសុខភាពពិភពលោក WHO បានអំពាវនាវដល់បណ្តាប្រទេសសូមផ្អាកការចាក់វ៉ាក់សាំងដូសទីបីរហូតដលខែកញ្ញាដើម្បីទុកឲ្យប្រទេសផ្សេងទៀតទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ផង ខណៈគម្លាតវ៉ាក់សាំងរវាងប្រទេសអ្នកមាន និឹងប្រទេសអ្នកក្រកាន់តែច្រើនឡើង។ ការអំពាវនាវរបស់អគ្គនាយកWHO លោក Tedros Adhanom Ghebreyesus កើតឡើងក្នុងពេលប្រទេសជាច្រើនកំពុងតែបង្កើនការចាក់វ៉ាក់សំាងដូសទីបី ដើម្បីបង្កើតសមត្ថភាពទប់ស្កាត់កូវីដ-១៩ បំប្លែងខ្លួនថ្មីដែលតា។ លោក Tedros បានលើកឡើងថា «ខ្ញុំយល់ពីការបារម្ភរបស់រដ្ឋាភិបាលបណ្តាប្រទេសដែលមានបំណងការពារពលរដ្ឋរបស់ខ្លួនឱ្យរួចផុតពីការវាយប្រហារដោយវីរុសបំប្លែងថ្មី ដែលតា ។ ប៉ុន្តែ យើងមិនអាចទទួលយកបានឡើយខណៈប្រទេសអ្នកមានប្រើប្រាស់ជិតអស់នៃប្រភពផ្គត់ផ្គង់វ៉ាក់សំាងនៅលើពិភពលោក៕ដោយ៖ធីរីណា

រូបថត៖AP

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print