ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta)នៅសង្កាត់បឹងកេងកង១គឺពុំមានករណីវិជ្ជមានវីរុសកូវីដ១៩

ចែករំលែក៖

ភ្នំពេញ ៖ សម្រាប់ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋ ដែលជាករណីសង្ស័យវីរុសកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) នៅទីតាំងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញនោះទេគឺពុំមានករណីវិជ្ជមានវីរុសកូវីដ១៩។ នេះបើតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ម្សិលមិញ លោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក៏បានអញ្ជើញចុះពិនិត្យ នៅទីតាំងយកសំណាកដោយផ្ទាល់ផងដែរ។
គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ សរុប៧៩,៦៣៦ករណី ក្នុងនោះ៧២,៨០៣ករណី បានជាសះស្បើយ និង១,៤៨៨ករណីបានស្លាប់៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print