ភ្នំពេញ៖ ដឹងទេថាជំងឺកូវីដ-១៩ វាកាចសាហាវ បានឆក់ជីវិតមនុស្សដ៏ផុយស្រួយបំផុត ! ក្នុងមួយថ្ងៃៗឆ្លងស្ទើរមួយពាន់នាក់ , ស្លាប់ក្នុងមួយថ្ងៃៗរាប់សិបនាក់, ដូច្នេះប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ក្រុមគ្រូពេទ្យ, អាជ្ញាធរនិងសមត្ថកិច្ច, ពិតជាហត់នឿយបំផុត ! រកតែពេលវេលាទទួលទានអាហារ, ដំណេកមិនបាន ដោយសារតែបំពេញតួនាទីភារកិច្ចជួយសង្គ្រោះដល់ប្រជាពលរដ្ឋខ្មែរ ឲ្យបានរួចផុតពីជំងឺដ៏កាចសាហាវមួយនេះ ។ ផ្ទុយទៅវិញនៅតែមានប្រភេទក្រុមមនុស្សបំពានច្បាប់ ប្រមូលផ្ដុំគ្នាផឹកស៊ីសប្បាយអត់គិតអំពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នេះសោះ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការបើកលក់គ្រឿងស្រវឹងក្នុងវិធានរដ្ឋបាល ម្ចាស់ហាងនៅតែផ្គើន មនុស្សខ្លះនៅតែឌឺ ទីបំផុត ! គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វាបានចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោតា សេតលួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឃ្លាំង ហួតអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វា នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបទីតាំងភោជនីយដ្ឋានមួយកន្លែង យីហោតា សេត ដែលលួចបេីកទទួលភ្ញៀវឱ្យចូលមកសេពគ្រឿងស្រវឹង គឺជាការអនុវត្តផ្ទុយទៅនឹងលិខិតលេខ២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ។ទីតាំងភោជនីយដ្ឋាន តា សេតនេះស្ថិតនៅតាមផ្លូវកែវ ចិន្តា ក្នុងភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភំ្នពេញ ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ស្រីសរុបចំនួន២២នាក់ និងរថយន្តស៊េរីទំនើបចំនួន ១៣គ្រឿងនាំទៅកាន់សាលាខណ្ឌជ្រោយចង្វារដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖និនសុភ័ស្ត