ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំការងារចុះមូលដ្ឋានស្រុកពារាំង ដើម្បីផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ និងដាក់ចេញទិសដៅការងារត្រូវអនុវត្តបន្ត។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរយ:ប្រព័ន្ធវីដេអូហ្សូម (Zoom) ដោយមានការចូលរួមពីបណ្តាឯកឧត្តមជាប្រធានក្រុមការងារមកពីឃុំទាំង៩ របស់ស្រុកពារាំង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត៕
...
ដោយ, សិលា