លោក​ អែត​ សារិទ្ធិ អភិបាលរង​នៃគណ:អភិបាលក្រុងកំពត​បានដឹកនាំកងកម្លាំងងចម្រុះចុះពិនិត្យណែនាំម្ចាស់​ហាង បៀរហ្គាឌិន​ អាហារដ្ឋាន​ ភោជនីយដ្ឋាន​ រីសត​

ចែករំលែក៖

ខេត្តកំពត៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោក​ អែត​ សារិទ្ធិ អភិបាលរង​ នៃគណ:អភិបាលក្រុងកំពត​ និងលោក​ស្វាយ​ មិត្ត​ នាយករដ្ឋបាលក្រុង​ បានដឹកនាំកងកម្លាំងចម្រុះចុះពិនិត្យ ដេីម្បីពង្រឹងការអនុវត្តសេចក្តីណែនាំលេខ ០០៥/២១ ស.ណ​.ន​ ចុះថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ២០២១​ របស់រដ្ឋបាលខេត្តកំពត ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) និងបម្រាមគោចរចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ និងចុះអប់រំផ្ទាល់ដល់ម្ចាស់​បៀរហ្គាឌិន​ អាហារដ្ឋាន​ ភោជនីយដ្ឋាន​ រីសត​ និងកន្លែងលក់គ្រឿងស្រវឹង​ក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងកំពត​ ខេត្តកំពត។

លោកអភិបាលរងក្រុងកំពតបានឱ្យដឹងថា សេចក្តីណែនាំលេខ ០០៥/២១ ស.ណ​.ន​ ចុះថ្ងៃទី​២៩​ ខែកក្កដា​ ឆ្នាំ២០២១​ របស់រដ្ឋបាលខេត្តកំពត ស្តីពីការទប់ស្កាត់រីករាលដាលនៃជំងឺកូវីដ-១៩ និងបម្រាមគោចរចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺនោះ និងដោយមានការណែនាំពីលោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពតបានឱ្យលោកដឹកនាំកម្លាំងចម្រុះចុះពិនិត្យនិងណែនាំដល់ម្ចាស់បៀរហ្គាឌិន​ អាហារដ្ឋាន​ ភោជនីយដ្ឋាន​ រីសត​ និងកន្លែងលក់គ្រឿងស្រវឹង​ក្នុងភូមិសាស្រ្តរដ្ឋបាលក្រុងកំពត​ ខេត្តកំពត។
ក្នុងនោះដែលោកអភិបាលរងក្រុងក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់​ ដេីម្បីជៀសវាង​ការមានទោសទណ្ឌ និងការផាកពិន័យផ្សេងៗ៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print