ជាច្រើនទសវត្សរ៍កន្លងមក ឥណ្ឌូនេស៊ីបានអនុវត្ដច្បាប់ជ្រើសរើសទាហានស្រីថ្មី គឺត្រូវតែនៅព្រហ្មចារី ទើបអនុញ្ញាតឲ្យចូលបម្រើក្នុងជួរកងទ័ព ។ ស្ត្រីពេញវ័យអស់ព្រហ្មចារីហើយ គឺមិនអនុញ្ញាតឲ្យចូលបម្រើកងទ័ពឡើយ ។
ប៉ុន្តែច្បាប់ត្រួតពិនិត្យនោះត្រូវបានលុបចោលវិញហើយ។ ឧត្តមសេនីយ៍ Andika Perkasa បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា ការត្រួតពិនិត្យព្រហ្មចារីសម្រាប់ការរើសទាហានស្រីដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមកត្រូវបញ្ចប់។
សារព័ត៌ Guardian នៅថ្ងៃទី៦ខែសីហា បានផ្សាយថា នៅក្នុងកិច្ចប្រជុំអនឡាញជាមួយបណ្តាមេបញ្ជាការកងទ័ពឥណ្ឌូនេស៊ី អគ្គមេបញ្ជាការ កងទ័ពឥណ្ឌូនេស៊ី ឧត្តមសេនីយ៍ Andika Perkasa ទម្លាប់ត្រួតពិនិត្យព្រហ្មចារីទាហានស្រីមុនចូលបម្រើកងទ័ពត្រូវតែបញ្ចប់ ។ លោកបន្តទៀតថាការជ្រើសរើស កងទ័ពស្រី គឺពឹងផ្អែកទៅលើ សមត្ថភាព ចំណេះដឹង មិនមែនលើបញ្ហាព្រហ្មចារីនោះឡើយ។
ឧត្តមសេនីយ៍ Perkasa បានបញញជាក់ថា«និងមិនមានការត្រួតពិនិត្យសុខភាព ដែលមានគោលដៅពិនិត្យព្រហ្មចារី ។ ការត្រួតពិនិត្យណា ដែលមិនពាក់ព័ន្ធ និងមិនសំខាន់សម្រាប់បម្រើកងទ័ពគឺត្រូវលុបចោល។ យើងជ្រើសរើសទាហានស្រី និងទាហានប្រុសដូចគ្នា»។
ប៉ុន្តែនៅមានករណីមួយចំនួនគឺត្រូវត្រួតពិនិត្យ គឺស្ត្រីដែលនឹងត្រូវរៀបការជាមួយទាហាន គឺត្រូវតែពិនិត្យព្រហ្មចារី គឺនៅបរិសុទ្ធទើបអនុញ្ញាតឲ្យរៀបការជាមួយទាហាន ។
អង្គការសិទ្ធិមនុស្ស បានអបអរសាទរ ដល់ការសម្រេចខាងលើរបស់ឥណ្ឌូនេស៊ី ។ តាមអង្គការសិទ្ធិមនុស្ស ការត្រួតពិនិត្យព្រហ្មចារី ទាហានជ្រើសរើសថ្មីគឺជាការរំលោភបំពាន អវិទ្យាសាស្ត្រ និងការរើសអើងចំពោះទាហានស្រីថ្មី៕
ដោយ៖ធីរីណា
ប្រសិនបើនាងមិនមានភាពបរិសុទ្ធទៀតទេអ្នកជ្រើសរើសស្ត្រីនឹងមិនអាចចូលរួមជាមួយកងទ័ពនៅឥណ្ឌូនេស៊ីបានទេ។ រូបភាព៖ AFP