ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ក្រោយបានរកឃើញការផ្ទុះរីករាលដាលវិជ្ជមានកូវីដ១៩ ពិសេសប្រភេទដែលតា Delta ចំនួន០៧នាក់នៅស្រុកជាំក្សាន្តរួចមក រដ្ឋបាលខេត្តបានសម្រេចដាក់ស្រុកជាំក្សាន្តទាំងមូល ជាតំបន់ក្រហម រយះពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៦-២០ខែសីហា ឆ្នាំ២០២១។
ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល ០២ (ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩(Delta) នៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកំណត់ស្រុកជាំក្សាន្ត ជា “តំបន់ក្រហម”។ ផែនទីនៃការកំណត់ភូមិសាស្ត្រខាងលើ ជា “តំបន់ក្រហម” ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធនៃសេចក្ដីសម្រេចនេះ។ ក្នុងអំឡុងពេលនៃការអនុវត្តបិទខ្ទប់ វិធានការដែលត្រូវអនុវត្តសម្រាប់ភូមិសាស្ត្រដែលបានកំណត់ជា“តំបន់ក្រហម” មានដូចខាងក្រោម៖
១-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួន ដោយរួមទាំងការមិនអនុញ្ញាតឲ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋាន ឬទីសំណាក់របស់ខ្លួន ប៉ុន្តែការ ធ្វើដំណើរចេញក្រៅពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្ន ឬការធ្វើដំណើរចេញចូល “តំបន់ក្រហម អាចត្រូវបានអនុញ្ញាតក្នុងករណីចាំបាច់ដូចខាងក្រោម៖
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
– ការធ្វើដំណើរដើម្បីទៅជួបមន្ត្រីសុខាភិបាលធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ឬចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទីតាំងជិតបំផុតក្នុង តំបន់ក្រហម” តាមការកំណត់ និងដោយ មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច សារ
– ការធ្វើដំណើររបស់មន្ត្រីរាជជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលមានសមត្ថកិច្ចអនុវត្ត វិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ហាបេសកកម្ម ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ ដោយភ្ជាប់ជាមួយអត្តសញ្ញាណ និងលិខិតបញ្ហាបេសកកម្ម
ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកសុខាភិបាលរដ្ឋ និងឯកជន ដោយភ្ជាប់ដាំមួយប័ណ្ណសម្គាល់ ខ្លួន និងលិខិតបញ្ជាបេសកកម្ម៕ ដោយ៖សិលា