ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៤នាក់ត្រូវអស់លក្ខណ៍ជាប់អន្ទាក់នគរបាលក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាព កាត់ច្រវាក់លួចម៉ូតូកង់បីចំនួន២គ្រឿងនិងនិងកន្លងមកលួចទ្រព្យប្រជាពលរដ្ឋច្រើនលើក។
អធិការនគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿនបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីឈ្មោះ មេន មៀត ភេទប្រុស អាយុ៣២ឆ្នាំស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ លក់ដូរ ថាមានចោរកាត់ច្រវាក់លួចម៉ូតូកង់បីចំនួន០២គ្រឿងរបស់គាត់ ក្នុងបរិវេណផ្ទះ លោកបានចាត់តាំងកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ បាល ចុះស្រាវជ្រាវតាមកាម៉េរ៉ាសុវត្ថិភាពជាបន្ទាន់។
លោកអធិការប្រាប់ថា សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ខែសីហា ឆ្នាំ២០២១មាន ៖ ១/-ឈ្មោះ ស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ២៦ឆ្នាំ, ២/-ស្នាក់ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ ភេទប្រុសអាយុ១៨ឆ្នាំ ,៣/-ឈ្មោះសុខ ថេតភេទប្រុសអាយុ៣៦ឆ្នាំ,៤/-ឈ្មោះសុខ ធី ភេទប្ប្រុស។ជនសង្ស័យទាំង០៤នាក់ស្នាក់នៅភូមិអូរនាងសង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ។ពួកគេតែងធ្វើសកម្មភាពលួចទ្រព្យប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើនលើកតែចាប់មិនបាន។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ឆ្លងតាមការពិនិត្យសំណាករកមេរោគកូវីដ-១៩ គឺអវិជ្ជមាន ប៉ុន្តែតែពិនិត្យរកសារធាតុញៀនគឺវិជ្ជមានទាំង០៤នាក់ ហើយក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចនគរបាល បានដកហូតម៉ូតូកង់បីដែលជនសង្ស័យបានលួចយកទាំង០២គ្រឿងប្ប្រគល់ឲ្យម្ចាស់ដើមវនិងបានកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមច្បាប់ ៕