រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន បានបដិសេធសំណើរបស់បណ្តាក្រុមហ៊ុនអាមេរិកដែលស្នើឲ្យលុបច្បាប់ពន្ធដារនាំចូលពីប្រទេសចិន ដោយបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកកំពុងតែអភិវឌ្ឍន៍យ៉ាងល្អ។ សារព័ត៌មាន SCMP បានផ្សាយថា រដ្ឋាភិបាលរបស់លោកបៃឌិនបានបដិសេធសំណើទាំងនោះ។ កន្លងមក មានក្រុមហ៊ុនអាមេរិក រហូតដល់ទៅជាង៣០ ជាតំណាងបណ្តាក្រុមហ៊ុនទាំងអស់បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់រដ្ឋាភិបាលលោកបៃឌិន ។ នៅក្នុងលិខិតនោះបានអំពាវនាវដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្វើការជាមួយទីក្រុងប៉េកាំងដើម្បីឈានដល់គោលដៅចុងក្រោយលុបពន្ធដារទៅលើប្រទេសចិនដែលបានអនុវត្តតាំងពីរដ្ឋការរបស់អតីតប្រធានាធិបតីត្រាំ។ នៅក្នុងលិខិតឆ្លើយតបរបស់ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយពីស្ថានភាពពន្ធដារ។ ជាមួយគ្នានោះដែរ មន្ត្រីការិយាល័យពាណិជ្ជកម្មអាមេរិកបានលើកឡើងថា សេដ្ឋកិច្ចអាមេរិកកំពុងតែអភិវឌ្ឍន៍យ៉ាងលឿនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះហើយរដ្ឋាភិបាលនឹងត្រួតពិនិត្យស្តីពីគោលនយោបាយជាមួយចិន ។ ការឆ្លើយតបទៅលើសំណើខាងលើរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញឱ្យឃើញថា មានការផ្លាស់ប្តូរជាទ្រង់ទ្រាយធំ ក្នុងគោលនយោបាយជាមួយចិនរបស់រដ្ឋាភិបាលលោកបៃឌិន៕ដោយ៖ធិរីណា
រូបថត៖EPA-EFE.
រូបថត៖CNN.