ភ្នំពេញ, នៅរសៀលថ្ងៃទី 7 ខែសីហា ឆ្នាំ 2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ហាង វណ្ណា តាគូយ៉ាគិ និងស៊ូស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យទួលទំពូង មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីបើកប្រាក់ខែ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាង វណ្ណា តាគូយ៉ាគិ និងស៊ូស៊ី ដែលមានទីតាំងស្ថិតនៅទល់មុខវិទ្យាល័យទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះដើម្បីបើកប្រាក់ខែ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា