កម្ពុជាដណ្តើមបានមេដាយសរុបចំនួន១៥គ្រឿងពី Mekong good will Games

ចែករំលែក៖

ខេត្តឈៀងម៉ៃ៖ គិតត្រឹមវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមកីឡាករកីឡាការិនីកម្ពុជា ដណ្តើមយកមេដាយសរុប ១៥គ្រឿង ក្នុងព្រឹត្តិការ Mekong good will Games លើកទី១២ ក្នុងនោះមានមេដាយមាសចំនួន១០គ្រឿង មេដាយប្រាក់ចំនួន៣គ្រឿង និងមេដាយសំរឹទ្ធិចំនួន២គ្រឿង។

មេដាយដែលក្រុមកីឡាករកីឡាការិនីកម្ពុជា រកបានចុងក្រោយនេះ គឺប្រភេទកីឡាវាយសី វិញ្ញាសាវាយគូចំរុះ ដណ្តើមបានមេដាយមាស១គ្រឿងបន្ថែមនិងប្រភេទកីឡាប៉េតង់ វិញ្ញាសាវាយយកពិន្ទុបុរសមេដាយមាស១គ្រឿង និងផ្នែកនារីដណ្តើមបានមេដាយមាស១គ្រឿងបន្ថែមទៀតផងដែរ ។ គួររំលឹកថា កម្មវិធីនេះគ្រោងបញ្ចប់នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ខាងមុខ៕សារីម

20160324030029

20160324030037

20160324030051

...

20160324030059

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print