រដ្ឋបាល​ខណ្ឌមានជ័យ​បន្ត​អនុវត្ត​គោលដៅបម្រាមគោចរនៅផ្លូវជាតិលេខ២ មុខសាលាសង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមសារាចរលេខ០៤ សរ ចុះថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលនិងសេចក្តីសម្រេចលេខ ២៤៩/២១សសរ​ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលនៅភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី០៧ ខែសីហា វេលាម៉ោង៩​និង​០០នាទីយប់ រហូត​ដល់ម៉ោង​១២​រំលង​អធ្រាត្រ​ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (Covid 19) នៅគោលដៅផ្លូវជាតិលេខ២ សង្កាត់ចាក់ឣង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនោះ​ ដឹកនាំដោយលោក ពេជ្រ កែវមុន្នី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ,លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ,លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ, លោក​ ហែម ឫទ្ធី មេបញ្ជាការកងរាជឣាវុធហត្ថខណ្ឌមានជ័យ ដែលមានកម្លាំងសរុបចំនួន៦៥នាក់​ ក្នុងនោះរួមមាន​​កម្លាំងសាលាខណ្ឌមានជ័យ១០នាក់,​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៤០នាក់ ស្រី ៦នាក់ ,កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ១៥ នាក់ ។

ដោយឡែក​ក្នុងការអនុវត្តបម្រាមគោចរ របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ឃើញមានម៉ូតូឆ្លងកាត់១០គ្រឿង​ និងរថយន្តចំនួន ៥គ្រឿង មនុស្ស ១៥នាក់ ស្រីគ្មាន។
ក្នុងនោះ បានធ្វើការផាកពិន័យម៉ូតូ ០១គ្រឿង ថវិកា ២០ម៉ឺនរៀល រីឯ​រថយន្តគ្មាន ។​

គួរបញ្ជាក់ថា​ ក្នុងការអនុវត្តបម្រាមគោចរនេះ​ អាជ្ញាធរបានអនុញ្ញាត្តិឱ្យធ្វេីដំណើរទៅចំពោះអ្នក មានឯកសារបេសកកម្មការងារ, បុគ្គលិកពេទ្យ, គ្រួពេទ្យ, កងកម្លាំង និងអ្នកមាន បញ្ហាសុខភាព(មានអ្នកជំងឺ) ។​ ជាលទ្ធផលអនុវត្តន៍បម្រាមគោចរ
– មិនមានបញ្ហាប្រឈម ។
– ប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ច
– ស្ថានភាពតាមដងផ្លូវតូចធំ ទូលាយស្ងប់ស្ងាត់ មិនមានបញ្ហា៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print