នៅថ្ងៃទី ០៧ខែសីហា(ពេលវេលាអាមេរិក) អតីតលេខាព័ត៌មាននៅសេតវិមាន និងទីប្រឹក្សារបស់លោកត្រាំបានឲ្យដឹងថា អតីតប្រធានាធិបតីត្រាំ នឹងបន្តចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ បើទោះបីពលរដ្ឋអាមេរិកមួយចំនួនធំមិនពេញចិត្តក្តី។
តាមសារព័ត៌មាន The Guardian បានផ្សាយថា តាមលទ្ធផលស្ទង់មតិ របស់មហាវិទ្យាល័យ Quinnipiac នៅសប្តាហ៍នេះបានឲ្យដឹងថា មានពលរដ្ឋអាមេរិក ដល់ទៅ ជាង៦០% ចាត់ទុកថាការខិតខំរបស់លោកត្រាំដើម្បីវិលត្រឡប់ទៅកាន់សេតវិមានវិញ គឺជារឿងមិនល្អឡើយសម្រាប់ប្រទេសជាតិ។
តាមការលើកឡើងរបស់លោក Spicer បញ្ជាក់ថា គោលបំណងចង់ឈរឈ្មោះបោះឆ្នោតរបស់លោកត្រាំក្រោយពេល លោកមើលឃើញវិធានការរបស់ប្រធានាធិបតីបៃឌិន ដោះស្រាយបញ្ហាជនអន្តោរប្រវេស៍ មិនល្អ ។ ប៉ុន្តែមកទល់ពេលនេះមិនទាន់អាចបញ្ជាក់បានថា ការលើកឡើងរបស់លោក Spicer គឺអ្វីដែលលោកត្រាំ ចង់បានឬគ្រាន់តែជាការព្យាករណ៍តែប៉ុណ្ណោះ។
បុន្តែ ក្នុងពេលថ្មីៗ នេះលោកត្រាំបានជួបជាមួយ លោក Mark Meadows អ្នកទទួលបន្ទុកឃោសនាបោះឆ្នោត របស់លោកត្រាំ និងជួបជាមួយអតីតសមាជិករដ្ឋាភិបាល ត្រូវបានគេសង្ស័យថា អាចនឹងពិភាក្សាស្តីពីការវិលត្រឡប់ចូលរួមប្រជែងក្នុងការបោះឆ្នោតនាឆ្នាំ២០២៤៕ ដោយ៖ធីរីណា
អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ។
រូបភាព៖Getty