លោក ឃួង ស្រេង ៖ ការងារចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារនិងយុវវ័យ អាយុពី១២ ដល់១៧ឆ្នាំ នៅភ្នំពេញបានប្រមាណជាង ១២ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី៨ សីហា ២០២១

ចែករំលែក៖

ភ្នំពេញ៖ កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំដល់ ១៧ឆ្នាំ គិតមកដល់ ថ្ងៃទី០៨ខែសីហា ឆ្នាំ២០២១ នេះ ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ បានប្រមាណជាង ១២ម៉ឺននាក់ហើយ ក្នុងចំណោមកុមារនិងយុវវ័យរស់នៅរាជធានីភ្នំពេញ ដែលត្រូវចាក់វ៉ាក់សាំងចំនួន២១ម៉ឺននាក់ ៦០ភាគរយហើយ។ លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញបានឲ្យដឹងបែបនេះ ក្នុងឱកាស

អមដំណើរលោក ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិ បាល ចុះពិនិត្យមើលសកម្មភាព នៃការងារ ចាក់វ៉ាក់សាំងការពារកូវីដ- ១៩ ជូនកុមារ និងយុវវ័យ នៅមណ្ឌលសុខភាពទឹកថ្លា  សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃអាទិត្យទី០៨ សីហា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យលោកចៅសង្កាត់ទឹកថ្លានិងលោកអភិបាលនៃគណៈអភិបាលខណ្ឌសែន សុខ ក៍ដូចជាខណ្ឌដ៏ទៃទៀតដែរផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ ពិសេស កុមារនិងយុវវ័យអាយុ១២ឆ្នាំទៅដល់១៧ ឆ្នាំ និងឳពុកម្ដាយនិងពួកគាត់បានជ្រាបអំពីអ្វីដែលសម្ដេចតេជោហ៊ុន សែន បានខិតខំប្រឹងប្រែងចំពោះប្រជាជនកម្ពុជា។ លោកបញ្ជាក់ទៀតថា  កន្លងមកសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានខិតខំខ្នះខ្នែង និងរកគ្រប់មធ្យោបាយដើម្បីរកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ខណៈដែលមានមនុស្សខិតខំដើរសុំឱ្យគេផ្ដាច់ជំនួយដល់កម្ពុជាទៅវិញ។ បន្ថែមពីនេះ សម្ដេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនកុមារនិងយុវវ័យអាយុ ១២ឆ្នាំដល់ ១៧ឆ្នាំថែមទៀត ខណៈដែលប្រទេសមួយចំនួនមិនទាន់នឹងបានចាក់វ៉ាក់សាំងcovid-19 សម្រាប់មនុស្សចាស់នៅឡើយផងទេ។  តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនត្រឹមតែចាក់វ៉ាក់សាំងជូនមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងប៉ុណ្ណោះទេ គឺនូវបានចាក់ដល់កុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំថែមទៀត។ លោក ឃួង ស្រេង  បានបញ្ជាក់ទៀតថា នៅតំបន់អាស៊ានទាំង១១ប្រទេស មានតែប្រទេសកម្ពុជាមួយទេ ដែលបានទទួលការចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ អាយុពី១២ឆ្នាំទៅ១៧ឆ្នាំនេះ។ ដូច្នេះអាជ្ញាធរសង្កាត់និងខណ្ឌត្រូវប្រាប់បងប្អូនប្រជាពលរដ្ឋ កុមារនិង យុវវ័យទាំងអស់ឲ្យបានយល់ពីអ្វីដែលជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនេះ។ ចំណែកលោក ងី មានហេង  ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី០៨សីហានេះ ដែរថា ៖សម្រាប់រាជធានីភ្នំពេញកុមារនិងយុវវ័យអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ដែលត្រូវទទួលការចាក់វ៉ាក់សាំង មានចំនួនប្រមាណជា ២១ម៉ឺននាក់ ហើយក្នុងចំនួននេះ បើគិតពីថ្ងៃទី០១ សីហា រហូតមកដល់រសៀលថ្ងៃទី០៨ ខែសីហានេះ មានកុមារនិងយុវវ័យប្រមាណជា ១២ម៉ឺននាក់ហើយ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។ នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋ ខណៈដែលប្រទេសមួយចំនួនមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូចកម្ពុជានៅឡើយទេ៕ ដោយ៖សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print