ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣) ជូនកងកម្លាំងប្រដាប់អាវុធជួរមុខ និងមន្ត្រីរាជការជួរមុខ ដែលនូវសេសសល់ពីម្សិលមិញ។
នាឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងថា ទោះបីជាទទួលបានវ៉ាក់សាំងទាំង២ដូស និង៣ដូសហើយ សូមបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួន វិធានការសុខាភិបាល ៣ការពារ និង៣កុំ ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន៕
ដោយ៖សហការី