ទីក្រុងមុមបៃនឹងប្រើប្រាស់កម្មវិធីស្មាតហ្វូន ហើយពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នឹងប្រើប្រាស់កម្មវិធីស្គេន QR ដើម្បីបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់។ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់នឹងទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរតាមរថភ្លើងចាប់ពីថ្ងៃទី ១៥ខែសីហា។ នៅក្នុងការប្រកាសទៅកាន់ពលរដ្ឋនៅក្នុងរដ្ឋ Maharashtra ដែលមានទីក្រុងមុមបៃ អភិបាលរដ្ឋ លោក Uddhav Thackeray បានបញ្ជាក់យ៉ាងច្បាស់ថា មានកម្មវិធីនៅលើទូរស័ព្ទស្មាតហ្វូន ហើយអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ អាចស្គេនកូដ QR ដើម្បីបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់ អាចធ្វើដំណើរតាមស្ថានីយរថភ្លើងបាន។ ជាមួយគ្នានេះមន្ត្រីរដ្ឋាភិបាលរដ្ឋ Maharashtra បានស្នើដល់បណ្តាក្រុមហ៊ុននៅក្នុងទីក្រុងមុមបៃឱ្យកាត់បន្ថយពេលវេលាធ្វើការ ក៏ដូចជាបន្តអនុញ្ញាតឲ្យធ្វើការនៅតាមផ្ទះដដែល។ បណ្តាញចរាចរណ៍ផ្លូវដែកមានប្រវែង ៣៩០គីឡូម៉ែត្រនៅក្នុងទីក្រុងមុមបៃ គឺជាសរសៃឈាមនៃទីក្រុងសេដ្ឋកិច្ច និងជាទីកន្លែងកម្សាន្តដ៏សំខាន់របស់ឥណ្ឌា។ បណ្តាញផ្លូវដែកនៅក្នុងទីក្រុងមុមបៃ គឺមមាញឹកបំផុតនៅលើពិភពលោក ដោយក្នុងមួយថ្ងៃៗមានរថភ្លើងធ្វើដំណើរដល់ទៅ២.៣៤២ជើង ដឹកមនុស្ស៧,៨លាននាក់៕ដោយ៖ធីរីណា
រូបថត៖: AFP/VNA.
រូបថត៖AFP/VNA.