ក្រសួង​សាធារណការ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ

ចែករំលែក៖

ភ្នំពេញ​៖​ ការពង្រឹងគុណភាពផ្លូវថ្នល់ ដោយខិតខំយកចិត្តទុកដាក់លើការងារថែទាំផ្លូវថ្នល់ជាតិ នៅតាមបណ្តាខេត្ត គឺធ្វើឱ្យផ្លូវអាចប្រើប្រាស់បានយូរ ជាការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនឆ្លងកាត់ ឱ្យកាន់តែមានភាពងាយស្រួល។ នេះបេី​យោង​តាម​ការ​បញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ នៅថ្ងៃទី០៥-០៨ ខែសីហា ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ រតនគីរី ត្បូងឃ្មុំ និងខេត្តកែប បានបន្តខិតខំយកចិត្តទុកដាក់ចុះត្រួតពិនិត្យ អនុវត្តថែទាំគុណភាពផ្លូវថ្នល់ លើកំណាត់ផ្លូវជាតិលេខ៥ លេខ៦ លេខ៨ លេខ៩ លេខ៤១ លេខ៣៣ លេខ៤៤ លេខ៧២ លេខ៧៣ លេខ៥៦ លេខ៥៧ លេខ៦២ លេខ៦៤ លេខ៦៧ លេខ៦៨ លេខ៧២ លេខ៧៣ លេខ៧៨ លេខ៩២ លេខ៩៤ លេខ៥៧B១ លេខ៧៨-៥ និងផ្លូវថ្នល់ជាច្រើនខ្សែផ្សេងទៀត ដែលបានរងការខូចខាតក្លាយជាជង្ហុកសំបុកមាន់ ត្រូវបានជួសជុលផងដែរ។

ជាមួយនោះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍ណែនាំរាជរដ្ឋាភិបាល នូវវិធាន ៣ការពារ ៣កុំ ឱ្យបានគ្រប់ៗគ្នា។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមចូលរួមសហការ ក្នុងការថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដេីម្បីជាការចូលរួមថែរក្សាផ្លូវថ្នល់របស់យេីង អាចប្រើប្រាស់បានយូរអង្វែង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print