អាជ្ញាធរ​ខណ្ឌទួលគោក​ ចុះធ្វើតេស្ដរហ័ស​ លើបុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ហ្វេសប៊ុក​ផ្លូវការ​របស់​សាលា​ខណ្ឌទួលគោក​ នៅព្រឹក​ថ្ងៃចន្ទ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​៖​ កម្លាំងចម្រុះរបស់សាលារាជធានីភ្នំពេញ​ និងអាជ្ញាធរខណ្ឌទួលគោក​ សហការ​ជាមួយ​ក្រុមគ្រូពេទ្យសម្តេចតេជោ យកសំណាកលើកទី១ ដើម្បីធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើ បុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ។

ប្រភពដដែល​ បន្តថា​ ដើម្បីធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ លើ បុគ្គលសណ្ឋាគារឡាក់គីស្តារសង្ស័យឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ស្ថិតនៅ​សង្កាត់ផ្សារដើមគរ ផ្លូវលេខ៣៣៦​ សង្កាត់ផ្សារដេីមគ​ ខណ្ឌទួលគោក​។

សូមជម្រាបថា​ នៅក្នុងប្រតិបត្តិការនេះ​ គឺមន្រ្តីជំនាញពាក់ព័ន្ធចុះស្វែងរក#Delta ​រហូត​ដល់ល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។

គួរបញ្ជាក់ថា​ នៅថ្ងៃចន្ទទី​០៩ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥០៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៦០នាក់ និងករណីស្លាប់​ ២៣នាក់​។​

ក្នុង​នោះ​៖ មានករណីឆ្លងសហគមន៍ ៣៨៧នាក់,​ និងអ្នកដំណើរពីបរទេស ១២១នាក់។ បច្ចុប្បន្ន​គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ​ ប្រទេស​កម្ពុជា​ អ្នកឆ្លងសរុប= 82,399 នាក់, អ្នកជាសះស្បើយ= 76,155 នាក់,​ រីឯ​អ្នកជំងឺកូវីដ​ស្លាប់= 1,585 នាក់ហើយ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print