លោកវរសេនីយ៍ទោ ហ៊ឹម ចាន់ថន  តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគារស្នាក់នៅបន្ថែមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖ លោកវរសេនីយ៍ទោ ហ៊ឹម ចាន់ថន នាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃចន្ទទី០៩ ខែសីហា ឆ្នាំ២០២១នេះ​ បានអញ្ជើញជាអធិបតីនៅក្នុងពិធីក្រុងពាលីសាងសង់អគារស្នាក់នៅបន្ថែមរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដែលមានទំហំ ១៤ ម៉ែត្រ​ គុណ​ ៦ ម៉ែត្រ​ កម្ពស់២ជាន់ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

គួរជម្រាបផងដែរថា លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ តែងតែបានណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ព័ន្ធ សាងសង់ អគារជំរំជម្រកកន្លែងស្នាក់នៅពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត ក្រុង/ស្រុក/ខណ្ឌ។

ជាក់ស្ដែង​ក្នុង​ពិធីក្រុងពាលីសាងសង់អគារស្នាក់នៅ​ បានប្រព្រឹត្តទៅស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយបានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីអោយដំណើរការសាង សង់នេះបានប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងទទួលបានលទ្ធផលល្អ។

គួរបញ្ជាក់ថា​ ចំពោះការសាងសង់នេះត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រសម្រាប់បង្ហាញប្រាប់ដល់នាយទាហាននាយទាហានរងនិងពលទាហានជំនាន់ក្រោយពីគំរូវីរភាពដ៏ឧត្តុងឧត្តម ប្រកប ដោយ ឆន្ទៈ មោះ មុត របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសាងសង់អគារ ជំរំជម្រក កន្លែងស្នាក់នៅដល់មន្រ្តីក្រោមឱវាទ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print