អង់គ្លេសមានវ៉ាក់សាំងរក្សាទុកដល់ទៅជាង២០០លានដូស ខណៈដែលប្រទេសជាច្រើនកំពុងខ្វះ

ចែករំលែក៖

តាមលទ្ធផលស្រាវជ្រាវមួយបានបង្ហាញឱ្យឃើញថា អង់គ្លេសមានវ៉ាក់សាំងរក្សាទុកដោយមិនប្រើប្រាស់រហូតដល់២១០លានដូស ដែលជាចំនួនយ៉ាងច្រើន ខណៈប្រទេសក្រីក្រជុំវិញពិភពលោកកំពុងតែត្រូវការវ៉ាក់សាំងចាក់ជូនពលរដ្ឋ។ តាមតួលេខរបស់ក្រុមហ៊ុនវិភាគ Airfiity បានប្រកាសឱ្យដឹងថា មានវ៉ាក់សាំងរហូតដល់ទៅ៤៦៧លាន
ដូសនឹងបញ្ជូនទៅកាន់ប្រទេសអង់គ្លេសនៅចុងឆ្នាំ២០២១នេះ ។ ប៉ុន្តែអង់គ្លេសត្រូវការវ៉ាក់សាំងតែ ២៥៦លានដូសប៉ុណ្ណោះ គឺគ្រប់គ្រាន់សម្រាប់ចាក់ជូនពលរដ្ឋ ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ គិតត្រឹមថ្ងៃទី៨ខែសីហា ពលរដ្ឋអង់គ្លេសប្រមាណ ៧៤,៥%មានអាយុចាប់ពី១៨ឆ្នាំឡើងបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស និងពលរដ្ឋ ៨៨,៩% ចាក់វ៉ាក់សាំងបានមួយដូស។ ប្រសិនបើពលរដ្ឋអង់គ្លេសគ្រប់អាយុទៅចាក់ទាំងអស់នៅក្នុងឆ្នាំនេះ អង់គ្លេសនៅសល់វ៉ាក់សាំងដល់ទៅ ២១០លានដូស ។
តាមការលើកឡើងរបស់ Global Justice Now បានប្រៀបធៀបតួលេខដោយបានឱ្យដឹងថា វ៉ាក់សាំងទាំងនោះអាចមានចំនួនគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ២១១លាននាក់នៅក្នុងប្រទេសចំនួន១០ ដែលមានការចាក់វ៉ាក់សាំងទាបបំផុតលើពិភពលោក។ លោក Nick Dearden អគ្គនាយក Global Justice Now បានឱ្យដឹងថា «នោះជាការបំពានដល់មនុស្សរាប់ពាន់នាក់ស្លាប់ជារៀងរាល់ថ្ងៃ»។ ក្នុងពេលប្រទេសជាច្រើនមានចំណូលទាបបានខិតខំប្រជែងគ្នាដើម្បីទទួលបានវ៉ាក់សាំង បែរជាប្រទេសអ្នកមាននៅសល់វ៉ាក់សាំងជាច្រើនហើយបម្រុងចាក់ដូសទីបីបំពេញបន្ថែមទៀត។
ជាមួយគ្នានេះដែរ អង់គ្លេសបានសន្យាផ្តល់ជំនួយវ៉ាក់សាំង ចំនួន១០០លានដូសដល់ប្រទេសក្រីក្រនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២២ តាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកដើម្បីចែកចាយដល់ប្រទេសក្រីក្រ៕ ដោយ៖សាធី

ចក្រភពអង់គ្លេសបរិច្ចាគវ៉ាក់សាំងដល់យន្តការ Covax ។

...

រូបភាព៖Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print