ខេត្តកណ្ដាល៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២១ ដើម្បីពិនិត្យពិភាក្សាអំពីលទ្ធផលការងារ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែបន្ទាប់ តាមប្រព័ន្ធវីដេអូ Zoom។
កិច្ចប្រជុំសម្រាប់ខែនេះមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
*១.ពិនិត្យ និងពិភាក្សាសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
*២.ពិនិត្យ និងពិភាក្សាសេចក្តីព្រាង ស្ដីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការជូនគណៈអភិបាលខេត្ត។
*៣.ពិនិត្យ និងពិភាក្សា ខ្លឹមសារលិខិតលេខ ១១៩ លស/អរប ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋាន រដ្ឋបាល ក្រសួងមហាផ្ទៃ ស្តីពីការផ្តល់ទិន្នន័យអំពីចំនួនប្រជាពលរដ្ឋក្នុងបណ្តាឃុំ សង្កាត់ និងស្ថិតិប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងនៅតាមបណ្ដាឃុំ សង្កាត់ ទូទាំងរាជធានី ខេត្ត។
*៤.ពិនិត្យ និងពិភាក្សា លើការកសាងនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ទាំង១១។
*៥.លិខិតលេខ ០២២ រ.ធរ.កណ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ របស់មន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ស្តីពី ការគ្រប់គ្រង និងការប្រមូលចំណូលសួយសារធនធានរ៉ែ ពីការប្រើប្រាស់សំណង់ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋ ចូលក្នុងរបៀបវារៈកិច្ចប្រជុំគណៈអភិបាលខេត្ត។
*៦.ពិនិត្យ និងពិភាក្សា សេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្ត សម្រាប់ខែកក្កដា ឆ្នាំ២០២១ (លោកស្រី នាយិកាទីចាត់ការហិរញ្ញវត្ថុ)។
*៧.ផ្សព្វផ្សាយ ៖
-សេចក្តីណែនាំលេខ ០១៧ សណន ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការអនុវត្ត យន្តការច្រកចេញចូលតែមួយ សេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់៕
ដោយ៖សហការី