លោក ហ៊ុន ម៉ានី បានទទួលជួបសំណេះសំណាលជាមួយនិស្សិតអាហាររូបករណ៍ចំនួន៤៦ រូប ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេស អានហួយ ប្រទេសចិន តាមប្រព័ន្ធអនឡាញ Zoom

ចែករំលែក៖

ភ្នំពេញ, នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានទទួលជួបសំណេះសំណាលជាមួយនិស្សិតអាហាររូបករណ៍ចំនួន៤៦ រូប ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិជ្ជាជីវៈ និងបច្ចេកទេស អានហួយ ប្រទេសចិន តាមប្រព័ន្ធអនឡាញ Zoom ។

ឆ្លៀតក្នុងឱកាសនេះ លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានជោគជ័យក្នុងការសិក្សាពីប្រទេសចិន នេះបង្ហាញឱ្យឃើញពីមោទនភាពមួយសម្រាប់ខ្លួនឯង ដែលសរបញ្ជាក់ឱ្យឃើញពីសក្ខីភាពនៃការខិតខំ ប្រឹងប្រែង និងការលៈបង់អស់ពីកម្លាំងកាយចិត្ត និងពេលវេលាក្នុងការកសាងសមត្ថភាពរបស់ខ្លួនដើម្បីអនាគតប្រទេសជាតិ។

ជាចុងក្រោយលោក ហ៊ុន ម៉ានី បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ ដែលជាអ្នកបន្តវេន ឱ្យបន្តការខិតខំប្រឹងប្រែង និងពង្រឹងសមត្ថភាពរបស់ខ្លួន ក៏ដូចជាសិក្សាប្រវត្តិសាស្រ្តកម្ពុជាឱ្យបានច្បាស់ដើម្បីមានមូលដ្ឋានរឹងមាំក្នុងការត្រៀមខ្លួនឆ្ពោះទៅកាន់ការប្រកួតប្រជែងលើឆាកអន្តរជាតិ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print