ឥណ្ឌាមានករណីឆ្លងកូវីដ-១៩ ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥ខែកន្លងមក

ចែករំលែក៖

ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃទី១០ខែសីហា បានប្រកាសថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២៨.២០៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក។ នេះជាករណីឆ្លងកូវីដ-១៩ទាបបំផុត ក្នុងរយៈពេល៥ខែកន្លងមក ធ្វើឲ្យចំនួនអ្នកឆ្លងក្នុងប្រទេសឥណ្ឌាកើនឡើងដល់ទៅ៣២លាននាក់។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកឥណ្ឌា ក៏មានអ្នកស្លាប់ដោយកូវីដ -១៩ ចំនួន៣៧៣នាក់ផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងជាង ៤២៨ពាន់នាក់។ ចំនួនអ្នកឆ្លងកូវីដ -១៩ និងស្លាប់នៅឥណ្ឌាបានថយចុះយ៉ាងខ្លាំង បើប្រៀបធៀបនិឹងកាលពីមុនមានអ្នកឆ្លងដល់ទៅ៤សែននាក់ក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Mansukh Mandaviya បានឱ្យដឹងថា ប្រទេសនេះបានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Johnson & Johnson (J&J) ដែលចាក់ត្រឹមតែមួយដូសប៉ុណ្ណោះ។ វ៉ាក់សាំង Johnson & Johnson (J&J) នឹងត្រូវផលិតនៅក្នុងប្រទេសឥណ្ឌា តាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតឱសថ Biological E Ltd។ បច្ចុប្បន្នកូវីដ-១៩ បានឆ្លងរាលដាលនៅជុំវិញពិភពលោក សម្លាប់មនុស្សជាង ៤,២លាននាក់ ។ វីរុសបំប្លែងខ្លួនថ្មី (ដែលតា) ត្រូវបានរកឃើញដំបូងគេបង្អស់នៅក្នុងប្រទេសឥណ្ឌា បានគំរាមកំហែងដល់បណ្តាប្រទេសជុំវិញពិភពលោក បង្កឲ្យមានករណីឆ្លងថ្មីឡើងវិញនៅលើពិភពលោក ៕ដោយ៖ធីរីណា

រូបថត៖AFP/VNA

...

រូបថត៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print