កម្លាំងទាហានអាកាសអាមេរិកដឹកជញ្ជូនទូរក្សាវ៉ាក់សាំង Pfizer ចំនួន៧៧គ្រឿងទៅកាន់វៀតណាម

ចែករំលែក៖

កងពល Contracting Squadron ទី៣៦របស់កម្លាំងទាហានអាកាសអាមេរិកនៅទីតាំង Andersen (Guam) នឹងដឹកជញ្ជូនទូត្រជាក់៧៧គ្រឿងដើម្បីរក្សាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មានតម្លៃជិត៧សែនដុល្លារទៅកាន់ប្រទេសវៀតណាម ។ ព័ត៌មានខាងលើ ត្រូវបានកម្លាំងទាហានអាមេរិកប្រកាសនៅថ្ងៃទី១០ខែសីហា។ ចំនួនទូរក្សាវ៉ាក់សាំងនោះនឹងគ្រប់គ្រាន់ចែកចាយដល់៦៣ខេត្ត-ក្រុងនៅក្នុងប្រទេសវៀតណាម និងទូធំចំនួន១៤គ្រឿងផ្តល់ជូនក្រសួងសុខាភិបាលដើម្បីរក្សាវ៉ា់ក់សាំងទុកជាទ្រង់ទ្រាយធំ។ ទូត្រជាក់ទាំងនោះនិងរក្សាវ៉ាក់សាំងជំនួយ៣១លានដូសរបស់ក្រុមហ៊ុនPfizer ដែលនឹងបញ្ជូនមកដល់ប្រទេសវៀតណាមនៅថ្ងៃទី ៣០ខែសីហា។ តាមប្រភពព័ត៌មានពីទីតាំងទាហានអាកាស Andersen បានឱ្យដឹងថា អាមេរិកបានសហការជាមួយរដ្ឋាភិបាលវៀតណាម និឹងជួយដល់សកម្មភាពទប់ស្កាត់ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាម តាមរយៈការបញ្ជូនទូរក្សាវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។

ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃ១០ខែសីហាបានបញ្ជាក់ថាទទួលបានព័ត៌មានពីអាមេរិកស្តីពី ការដឹកជញ្ជូនទូរក្សាវ៉ាក់សាំង ចំនួន៧៧ គ្រឿងដើម្បីរក្សាវ៉ាក់សាំង Pfizer ពេលដឹកជញ្ជូនដល់ប្រទេសវៀតណាម។
គិតមកដល់ព្រឹកថ្ងៃទី១០ ខែសីហា ចំនួនវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនៅទូទាំងប្រទេសវៀតណាមមានចំនួន៩,៩៨លាននាក់ហើយក្នុងដូសទីមួយ និងជាង ១លាននាក់ចាក់បានដូសទីពីរ ។ នៅទីក្រុងហូជីមិញចាក់បានច្រើនជាងគេ គឺចាក់ជូនពលរដ្ឋបានដល់ទៅ ៤,៩លានដូស៕

ដោយ៖ធីរីណា

...


រូបភាព៖tienphong.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print