ភ្នំពេញ ៖ កម្លាំងផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួច (ទ្រព្យសម្បត្តិ) កាលពីវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចកែងផ្លូវបុរីសូនី បត់ចូលទៅផ្លូវលូប្រាំ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។
លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ បានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទីឈ្មោះ ជា រ៉ានុត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។ និងទី២ ឈ្មោះ យុន ឆេន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន) ។
លោកនាយប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងទៀតថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលេីគឺ កាលវេលាម៉ោង០០:៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ កម្លាំងផ្នែកអន្តរាគមន៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ បានធ្វេីការល្បាត ពួនស្ទាក់ក្នុងមូលដ្ឋានពេលមកដល់ចំណុចកែងផ្លូវបុរីសូនី បត់ចូលទៅផ្លូវលូប្រាំ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ស្រាប់តែឃេីញជនសង្ស័យ២នាក់ខាងលេីមានការសង្ស័យក៏ឃាត់ធ្វេីការត្រួតពិនិត្យ ឆែកឃេីញមានដែកចុងស្រួចចំនួន២ដេីម និងសោរទីបលេខ៨មួយដេីមនៅជាប់ខ្លួនជនសង្ស័យឈ្មោះជា រ៉ានុត ក៏បាននាំខ្លួនយកមកសាកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣តែម្ដង ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីអនុវត្តន៍បន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ