WhatsApp នឹងបន្ថែមមុខងារដែលអាចផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, នៅពេលដែលអ្នកប្រើប្រាស់ចង់ធ្វើការផ្លាស់ប្ដូរទូរសព្ទពីប្រព័ន្ធប្រតិបត្តិការមួយទៅប្រព័ន្ធប្រតិបត្តិការមួយទៀត ឧបសគ្គដ៏ធំមួយក្នុងការផ្លាស់ប្ដូរនោះគឺ ពួកគេមិនអាចផ្ទេរទិន្នន័យរបស់កម្មវិធី WhatsApp ពីទូរសព្ទចាស់។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ប៉ុន្តែកាលពីម្សិលមិញនេះក្រុមហ៊ុន WhatsApp បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារដែលអាចឱ្យអ្នកប្រើប្រាស់ផ្ទេរទិន្នន័យរវាងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការខុសគ្នា។ ជាដំបូងក្រុមហ៊ុននឹងបើកឱ្យប្រើមុខងារនេះជាមួយនឹងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android 10 ឬថ្មីជាងនេះ ដើម្បីផ្ទេរទិន្នន័យពីទូរសព្ទ iPhone មានដូចជា សារ រូបភាព វីដេអូ និង សារ memo។ សម្រាប់អ្នកប្រើប្រាស់ដែលចង់ប្ដូរមកប្រើទូរសព្ទ iPhone ក្រុមហ៊ុនមិនបានបញ្ជាក់អំពីពេលវេលាដែលនឹងដាក់ឱ្យប្រើប្រាស់មុខងារនេះឱ្យបានច្បាស់លាស់នៅឡើយទេ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print