លោក គួច ចំរើន ចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

ចែករំលែក៖

​ ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

មានប្រសាសន៍សំណេះសំណាលជាមួយ បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុខមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទំាងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជម្រុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បំលែងថ្មី Delta។ ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជម្រុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថាទោះបីជា បងប្អូន និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះលោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ព តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដែលកំពុងត្រូវការក្រុមគ្រូពេទ្យជាចាំបាច់ និងបានផ្ដាំផ្ញើបន្ថែមដល់ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបន្តផ្សព្វផ្សាយដល់កងកម្លាំងនៅក្នុងអង្គភាព ឱ្យយកការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាភារកិច្ចស្នូល និងត្រូវដើរតួជាភ្នាក់ងារផ្សព្វផ្សាយអប់រំដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ អំពីវិធានការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមការកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺដ៏កាចសាហាវនេះ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print