បច្ចុប្បន្នភាព៖ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុប៤៩៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលទទួលបានពីក្រសួងសុខាភិបាលនៅរាត្រីថ្ងៃសុក្រនេះបង្ហាញថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្ដី ២៤៣នាក់) និង បានប៉ះពាល់ដល់ ២២រាជធានី-ខេត្តហើយគិតត្រឹមថ្ងៃទី១៣ ខែសីហានេះ លើកលែងតែ៣ខេត្តប៉ុណ្ណោះ គឺ ខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់រកឃើញករណីដែលតានៅឡើយ។

យោងតាមលទ្ធផលខាងលើនេះ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា(Delta) បាននឹងកំពុងបន្តរាតត្បាតវាយលុកចូលក្នុង សហគមន៍របស់យើង ជាពិសេសខេត្ដឧត្ដមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print