បណ្តេញជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាមដែលទើបចូលមកស្នាក់នៅថ្មីលើផ្ទៃទឹកក្នុងស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្តាល៖ យោងតាមបទបញ្ជាពី លោកចាប ចន្ទវិទ្យា អភិបាលនៃគណអភិបាលស្រុកលើកដែក និងជាប្រធានគណបញ្ជាការឯកភាពស្រុក និបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃសុក្រ៥កើតខែស្រាពណ៏ឆ្នាំឆ្កូវត្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវថ្ងៃទី១៣ខែសីហាឆ្នាំ២០២១

សេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងផ្នែកជំនាញ អន្តោប្រវេសន៍ បានចុះ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណរ និងកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែកបានបណ្តេញចេញ ជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាមដែលទើបចូលមកស្នាក់នៅថ្មីៗ សូមបញ្ជាក់: ជាចំនួនរកឃើញនិងបានរាយការណ៍ជូនថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២១កន្លងមក។
ប្រភពព័ត៌មានបានឲ្យដឹងថាការមកស្នាក់នៅរបស់ជនជាតិវៀតណាមខាងលើនេះនៅចំណុចបែរត្រីភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល
មានចំនួន៨គ្រួសារ និងមនុស្សចំនួន២៧នាក់. ស្រី១៥នាក់ ទូកចំនួន១៥ទូក (ទូកជាផ្ទះស្នាក់នៅចំនួន៨ទូក)។
-ជនបរទេសទាំងនេះ បានចេញពីមូលដ្ឋានដោយសណ្តោងទូកចេញអស់ក្រោយពីកម្លាំងនិងអាជ្ញាធរណែនាំរួចមក៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print