ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ យប់ថ្ងៃសុក្រទី១៣ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ក្នុងភូមិសាស្ត្រខេត្តតាកែវ។
នាឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបំរាមគោចរ ជាពិសេសគឺអនុវត្តនូវវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា ធ្វេីយ៉ាងណាទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា DELTA មកក្នុងសហគមន៍របស់យេីង ។
គួរបញ្ជាក់ថា តាមការណែនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តតាកែវ បន្តការអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តតាកែវ រយៈពេល ០៧ថ្ងៃទៀតចាប់ពីម៉ោង ២៣ និង៥៩នាទី ថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ទៀបភ្លឺជាដេីម។ល៕
ដោយ៖សហការី