សមត្ថកិច្ចចាប់ខ្លួនបុរស ២ នាក់ ដែលប្រើ​ឈ្មោះ​ស្ថាប័ន​តុលាការ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅយក​លុយ​ពី ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មាន​ជ័​យ៖មន្រ្តី នគរបាល​ស្រុក​អន្លង់វែង បាន​ឃាត់ខ្លួន ជនសង្ស័យ ចំនួន ២ នាក់ ដែលយកឈ្មោះស្ថាប័នតុលាការខេត្តឧត្តរមានជ័យទៅគំរាមនិងយកលុយពីប្រជាពលរដ្ធ។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះធ្វើឡើងកាលពី​ព្រឹក​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០២១ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ រថយន្ត​ប្រដេញ កាក់​រថយន្ត​ដឹក គ្រឿង​សិប្បកម្ម ព្រមទាំង​យកឈ្មោះ ស្ថាប័ន​តុលាការ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅយក​លុយ ពី​ប្រជាពលរដ្ឋ​។​

​បើតាម​របាយការណ៍ របស់​មន្ត្រីនគរបាល ស្រុក​អន្លង់វែង បាន​ឲ្យ​ដឹងថាៈ ដោយមាន ការបញ្ជា​ផ្ទាល់ របស់លោក តូច សុភ​ក្ដី ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្ត​ឧ​ត្ត​រ មានជ័យ កម្លាំង​ផ្នែក​ជំនាញនៃនគរបាល​យុត្តិធម៌ បាន​ស្រាវជ្រាវឈានទៅឃាត់ខ្លួន​មមនុស្សទាំង២មាន នាក់ គឺៈ ទី​១-​ឈ្មោះ លុន តុ​ន​ឡេង (​ឡេង​) អាយុ ៤៣​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង និង​ទី​២-​ឈ្មោះ អៀម ប៊ុនធឿន (​អែល​) អាយុ ៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ។​

​តតាមប្រភពព័ត៌មានបានបញ្ជាក់​ថាៈ បុគ្គល​ទាំង ២ នាក់​នេះ បានធ្វើ​សកម្មភាព ដើរ​យកលុយ ពី​ប្រជាពលរដ្ឋ ដោយ​ប្រើ​រថយន្ត​ម៉ាក Lexus RX350 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7103 ដែល​ពុំមាន​ឯកសារ​ត្រឹមត្រូវ តាមច្បាប់​ជា​កម្មសិទ្ធិ របស់​ឈ្មោះ អៀម ប៊ុនធឿនហៅ (​អែល​) ដេញ​កាក់​ឃាត់ រថយន្ត ប្រជាពលរដ្ឋ​ដែល​រកស៊ី ដឹក​គ្រឿង​សិប្បកម្ម តាម​ដងផ្លូវ ក្នុងភូមិ​សាស្ដ្រ ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក អន្លង់វែង ព្រមទាំង​យកឈ្មោះ ស្ថាប័ន​តុលាការ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទៅយក​លុយ ពី​ប្ប្រជាពលរដ្ធថែមទៀត។

​ក្រោយពី​ឃាត់ខ្លួន មន្ត្រីនគរបាល​យុត្តិធម៌ បាន​នាំ​បុគ្គល​ទាំង ២​នាក់នេះ ទៅ​អធិការដ្ឋាន នគរបាល ស្រុក​អន្លង់វែង ដើម្បី​សាកសួរ​។​

​ជនសង្ស័យទាំងពីរ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន ដើរ​យកលុយ​ពី​ប្រជាពលរដ្ឋ ដែល​រកស៊ី​ដឹក​គ្រឿង សិប្បកម្ម ក្នុងភូមិ​សាស្ត្រ ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក អន្លង់វែង ពិតប្រាកដ​មែន​៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print