អាមេរិកសម្រេចជម្លៀសពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ទៅកាន់ប្រទេសកាតារ

ចែករំលែក៖

នៅថ្ងៃទី ១៤ខែសីហា ចំពោះស្ថានភាព នៃក្រុមតាលីបង់ដណ្តើមបានទីតាំង គ្រប់គ្រងជាច្រើននៅក្នុងទឹកដីអាហ្វហ្គានីស្ថាន អាមេរិក មានគម្រោងជម្លៀសពលរដ្ឋ អាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលធ្លាប់ធ្វើការឲ្យអាមេរិកទៅកាន់ ប្រទេសកាតារជាបណ្តោះអាសន្ន។

តាមសារព័ត៌មាន CNN បានផ្សាយថា អាមេរិកបានឡើងគម្រោងជម្លៀសពលរដ្ឋអាហ្វានីស្ថានទៅកាន់កាតារដើម្បីបញ្ចៀសពីគ្រោះថ្នាក់ ។ ប៉ុន្តែមកទល់ពេលនេះ អាមេរិកនិងកាតារមិនទាន់ព្រមព្រៀងគ្នានៅឡើយទេ ។ ប្រសិនបើកាតារអនុញ្ញាតនោះ ពលរដ្ឋអាហ្វហ្គានីស្ថានប្រមាណ ៨ពាន់នាក់នឹងជម្លៀសចេញពីប្រទេសទៅកាន់ប្រទេសកាតារ។
នៅពេលនេះមានពលរដ្ឋអាហ្វហ្គានីស្ថានមួយក្រុមដំបូង មានគ្នាប្រមាណ ១០០០-២០០០នាក់ បានទៅកាន់ទីក្រុង ដូហា ក្នុងពេលឆាប់ៗខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា «យើងកំពុងតែវាយតម្លៃ គ្រប់ជម្រើស ដើម្បីផ្តល់ទីតាំងរស់នៅបណ្តោះអាសន្ន ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលធ្លាប់ធ្វើការឲ្យអាមេរិក ។
កាលពីថ្ងៃទី១៣ខែសីហា ប្រធានាធិបតីអាមេរិក លោកបៃឌិនបញ្ជាក់ថា នឹងបញ្ជូនមនុស្ស១០០០នាក់ទៅកាន់កាតារ មុនពេលរៀបចំឯកសារចូលទៅកាន់អាមេរិក។ បើទោះបីអាហ្វហ្គានីស្ថានកំពុងតែបាត់បង់ការគ្រប់គ្រងទឹកដីជាច្រើនខេត្ត អាមេរិកមិនមានគម្រោងមកជួយអាហ្វហ្គានីស្ថានជាថ្មីនោះឡើយ។ គិតត្រឹមថ្ងៃទី ១៤ខែសីហា ក្រុមតាលីបង់ដណ្តើមបានខេត្តចំនួន១៧ហើយ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ។
សកម្មភាពបញ្ជូនពលរដ្ឋចេញពីអាហ្វហ្គានីស្ថានទៅកាន់ប្រទេសកាតារ ឬទៅអាមេរិក ខណៈក្រុមតាលីបង់ បានវាយប្រហារ ចូលជិតដល់រដ្ឋធានីកាប៊ុលហើយនៅដល់តែប្រមាណ ៧០គីឡូម៉ែត្រ ប៉ុណ្ណោះ។ ក្នុងពេលនេះដែរ អាមេរិក បានបញ្ជូនកម្លាំងទាហានប្រមាណ៣០០០នាក់ទៅការពារពលរដ្ឋអាមេរិក ក៏ដូចជា មន្ត្រីបុគ្គលិកស្ថានទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អាមេរិកបានព្រមានដល់ក្រុមតាលីបង់ ថាប្រើសិនបើវាយប្រហារទៅលើពលរដ្ឋអាមេរិក នោះ ទីក្រុងវ៉ាស៊ីនតោននឹងមិនលើកលែងឲ្យឡើយ៕

ដោយ៖ធីរីណា

...

 


រដ្ឋបាលប៊ីដិនប្តេជ្ញាដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានទោះបីមានការរិះគន់ក៏ដោយ។ រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print