អភិបាល​ខេត្ត​កណ្ដាល​ ថ្លែងអំណរគុណលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានឧបត្ថម្ភ ម៉ាស់ចំនួន៥០,០០០​(ហាសិបពាន់) ម៉ាស់បន្ថែមទៀត

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​ នៅថ្ងៃចន្ទទី​១៦​ ខែសីហា​ ឆ្នាំ​២០២១នេះ​ថា​៖​ តាងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ដែលបានឧបត្ថម្ភ ម៉ាស់ចំនួន៥០,០០០(ហាសិបពាន់) ម៉ាស់ បន្ថែមទៀត ដល់រដ្ឋបាលខេត្តកណ្តាល នាថ្ងៃនេះ សម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រង បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។

លោក​ គង់​ សោភ័ណ្ឌ​ បានថ្លែង​បន្តថា​ ដូចសព្វមួយដងដែរ លោកឧបនាយករដ្ឋមន្រ្តី តែងតែបានយកចិត្តទុកដាក់ខ្ពស់ នៅគ្រប់កាលៈទេសៈក្នុងការឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងធនធានផ្ទាល់ខ្លួន ក្នុងការជួយដល់រដ្ឋបាលខេត្តកណ្តាល កាយវិការដ៏ប្រពៃថ្លៃថ្លាជាទីគោរពដ៏ខ្ពង់ខ្ពស់នេះ គឺបង្ហាញអំពីសមានចិត្តដ៏មហាសប្បុរស ក្នុងការជួយគាំទ្រ ដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងការពង្រឹងការអនុវត្តនូវរាល់បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ននានា លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ កាយវិការដ៏មហាសប្បុរសនេះ នឹងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្តជារៀងរហូត។

ជាថ្មីម្តងទៀត តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ និងសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធក្នុងលោក តាមបីបាច់ថែរក្សា អភិបាលប្រោះព្រំ និងប្រសិទ្ធិពរជ័យសិរីមង្គលបវរមហាប្រសើរឧត្តង្គឧត្តមជូនចំពោះ លោកឧបនាយករដ្ឋមន្រ្តី និងលោកស្រី​ សូមប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print