លោក ហ៊ុន ម៉ានី: “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងយ៉ាងដូច្នេះថា, “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលនយាបាយនេះ មានន័យគ្រប់ជ្រុងជ្រោយសម្រាប់ខ្មែរគ្រប់រូប ឲ្យដឹងថា អនាគតកម្ពុជា ដាច់ខាតត្រូវស្ថិតក្នុងដៃកម្ពុជាខ្លួនឯង។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុនម៉ានី បានលើកឡើងថា, មានមេរៀនច្រើនណាស់ក្នុងប្រវត្តិសាស្រ្ត ទាំងចាស់ ទាំងថ្មី ដែលបង្រៀនយើងឲ្យយល់ថា ភាពជាម្ចាស់លើជោគវាសនាខ្លួនឯង ជាកត្តាកំណត់យ៉ាងពិតប្រាកដលើអនាគតប្រទេស ខណៈដែលវិសាលភាពនៃមិត្តភាព ជាកាតាលីករជំរុញឲ្យភាពជាម្ចាស់នោះកាន់តែរឹងមាំ ស្របគ្នានឹងកិច្ចប្រឹងប្រែងខាងក្នុងរបស់ខ្លួន។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងគូសបញ្ជាក់ថា, ទៅមុខ យើងត្រូវរួមគ្នាអនុវត្តនយោបាយនេះឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនាគតរបស់កូនចៅយើង៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print